Wednesday, November 5, 2025
Homeព័ត៌មានជាតិ"សុខ បញ្ញាពេជ្រ" សមត្ថកិច្ចនិងមន្ទីរសុខាភិបាល ចុះបង្ក្រាប

“សុខ បញ្ញាពេជ្រ” សមត្ថកិច្ចនិងមន្ទីរសុខាភិបាល ចុះបង្ក្រាប

ខេត្តសៀមរាប ៖ សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ទីរសុខាភិបាល បង្ក្រាបទីតាំងគ្រឹះស្ថានលក់គ្រឿងក្រអូបមួយ កន្លែង យីហោ សុខបញ្ញាពេជ្រ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញមានផលិតផលក្លែងក្លាយ (ឡេលាយ) ជាច្រើនមុខ ចំណែកទីតាំងលក់ ក៏ពុំមានច្បាប់អាជីវកម្មផងដែរ។

ឥប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ ម្ចាស់ទីតាំងឈ្មោះជា ដារ៉េត ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការខេត្ត ដើម្បីស្រាវជ្រាវរកអ្នកផលិតឡេក្លែងក្លាយទាំងនេះយកផ្តន្ទាទោសតាមច្បាប់។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថាម្ចាស់ទីតាំងខាងលើ នឹងត្រូវឃាត់ខ្លួន ឬយ៉ាងណានោះទេ ដោយបញ្ជាក់ថារង់ចាំការ សម្រេចរបស់តុលាការ៕

RELATED ARTICLES