Friday, July 4, 2025
Homeព័ត៌មានជាតិហេតុការណ៍នេះ ម្នាក់ៗលាន់មាត់ថា "សំប៉ែតដូចចេកចៀន"

ហេតុការណ៍នេះ ម្នាក់ៗលាន់មាត់ថា “សំប៉ែតដូចចេកចៀន”

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលារសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍ស្ត្រីជាកម្មករធ្វើផ្លូវម្នាក់ កំពុងធ្វើការកណ្តាលថ្ងៃក្តៅហត់ខ្លាំងពេក ប្រទះឃើញរ៉ូឡូកិនថ្នល់ឈប់ (អ្នកបើករ៉ូឡូចុះបត់ជើងតូច) ក៏ដើរទៅពីមុខកង់រ៉ូឡូជ្រកបាំងថ្ងៃ ស្រាប់តែអកុសល អ្នកបើករ៉ូឡូមិនចាប់អារម្មណ៍ បើកបន្តទៅមុខ បណ្តាលឱ្យកិនស្ត្រីរងគ្រោះសំប៉ែតដូចចេកចៀនស្លាប់យ៉ាងអាណោចអាធ័ម បងញ្កឱ្យភ្ញាក់ផ្អើលនៅចំណុចផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងសិរីសោភ័ណ។

ស្ត្រីរងគ្រោះដែលត្រូវរ៉ូឡូកិនស្លាប់យ៉ាងរន្ធត់នេះ មានឈ្មោះវ៉ាន់ ឈៀក អាយុ៣៨ឆ្នាំ មុខរបរកម្មករធ្វើផ្លូវ នៅចំណុចកើតហេតុខាងលើ និងមានលំនៅក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើកបររ៉ូឡូ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ដោយឡែក សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES