Friday, July 4, 2025
Homeព័ត៌មានជាតិទម្លាយរឿងប្រាប់ម្តាយ ជនសង្ស័យបានសម្រេចរហូតដល់៦ដង

ទម្លាយរឿងប្រាប់ម្តាយ ជនសង្ស័យបានសម្រេចរហូតដល់៦ដង

ខេត្តរតនគិរី ៖ បុរសល្មោភកាមម្នាក់ តែងល្បួងនាំប្អូនថ្លៃស្រីវ័យក្មេងរបស់ខ្លួនដែលទើបនឹងមានអាយុ១៣ឆ្នាំ ចេញទៅរកត្រី ឬចេញទៅចម្ការ រួចក៏ឆ្លៀតឱកាសស្ងាត់ ចាប់រំលោភប្អូនថ្លៃជាបន្តបន្ទាប់ រហូតដល់បានសម្រេចដល់ទៅ៦ដង ទីបំផុត ក្មេងស្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងប្រាប់ម្តាយដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ច ចុះចាប់ខ្លួនបងថ្លៃល្មោភកាម នាំយកទៅចាត់ការតាមច្បាប់ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទីង ទឹម អាយុ៣២ឆ្នាំ ជាជនជាតិដើមភាគតិចទំពួន មុខរបរធ្វើចម្ការ មានប្រពន្ធនិងកូនម្នាក់ ត្រូវជាបងថ្លៃក្មេងស្រីរងគ្រោះ មានលំនៅក្នុងភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ ជាជនជាតិ ទំពួន មុខរបរសិស្ស មានលំនៅក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES