Friday, July 4, 2025
Homeព័ត៌មានជាតិគាត់ព្យាយាមទាល់តែសម្រេចបំណងមែន...

គាត់ព្យាយាមទាល់តែសម្រេចបំណងមែន…

ខេត្តពោធ៌សាត់ ៖ បុរសម្នាក់មានជំងឺប្រចាំកាយរុំរ៉ៃ ព្យាយាលមិនជា ក៏ធ្វើឱ្យអស់សង្ឃឹមក្នុងជីវិតប៉ុនប៉ងសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយ ធ្លាប់បានលោតពីលើផ្ទះម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ទីបំផុត ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន រហូតដល់សម្រេចដូចបំណង បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង២ និង២៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិភ្លយ ឃុំតាលោ ស្រុកបាកាន។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនរូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថាមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដ មែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES