Thursday, July 3, 2025
Homeព័ត៌មានជាតិហួងហែងក្មេងស្រីទុករំលោភ កើតទំនាស់នឹងគ្នា ធ្លាយរឿងខ្ទេច

ហួងហែងក្មេងស្រីទុករំលោភ កើតទំនាស់នឹងគ្នា ធ្លាយរឿងខ្ទេច

ខេត្តកំពង់ចាម ៖ បុរសល្មោភកាម២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា រហូតដល់បានសម្រេចរៀងខ្លួន លុះក្រោយមក ក៏ចេះតែព្យាយាមហួងហែងក្មេងស្រីរងគ្រោះទុករំលោភតែម្នាក់ឯង រហូតធ្វើឱ្យកើតជាទំនាស់នឹងគ្នា ជាហេតុធ្វើឱ្យភាគីប្អូនថ្លៃខឹង ក៏ទម្លាយរឿងប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះ ទីបំផុត បែកធ្លាយរឿងរ៉ាវ ក៏ត្រូវប៉ូលិសចាប់វាយខ្នោះទាំង២នាក់។

រឿងរ៉ាវបុរស២នាក់បងប្អូនថ្លៃ ផ្ទុះជំលោះរឿងហួងហែងក្មេងស្រីទុករំលោភ រហូតបែកធ្លាយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុច ភូមិ៥ ឃុំកងតាណឹង ស្រុកកងមាស។

ជនសង្ស័យល្មោភកាមទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ីម សុខឃាង អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន និងបើករកស៊ីវេរលុយតាមវីង និងទី២-ឈ្មោះគ្រុយ លីហេង អាយុ៤០ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យទាំង២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា និង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ដោយឡែកក្មេងស្រីរងគ្រោះ មានឈ្មោះល.ញ អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងខាងលើភ្លាម សមត្ថកិច្ចជំនាញស្រុក សហការជាមួយប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបាននាំមុខសញ្ញាសង្ស័យទាំង២នាក់ មកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES