Thursday, July 3, 2025
Homeព័ត៌មានជាតិនេះហើយឃាតករធ្វើទារុណកម្ម រួចដឹកសពប្លុងចោលក្នុងវត្ត

នេះហើយឃាតករធ្វើទារុណកម្ម រួចដឹកសពប្លុងចោលក្នុងវត្ត

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករស្រីប្រុស២នាក់ ដែលបានធ្វើទារុណកម្មទៅលើនារីរកស៊ី ផ្លូវភេទម្នាក់រហូតដល់ស្លាប់ រួចដឹកយកសពទៅប្លុងចោលនៅវត្តទឹកថ្លា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លង ទៅ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ និងឈានដល់ការឆែកឆេរផ្ទះម៉ាស្យាកោសជប់១កន្លែង នៅតំបន់ត្រឡោកបែក តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីរកវត្ថុតាងទៀតផង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មិនទាន់ត្រូវបានបង្ហើបឱ្យ ដឹងពីអត្តសញ្ញាណនៅឡើយ ដោយសមត្ថកិច្ច បាន អះអាងថា កំពុងស្ថិតក្នុងដំណាក់កាលសាកសួរយកចម្លើយ និងស៊ើបអង្កេតស្រាវជ្រាវ បន្ថែមទៀត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈបុរសម្នាក់ដែលត្រូវឃាត់ខ្លួននោះ ត្រូវគេដឹងថា ជាជើងកាងផ្ទះបននៅតំបន់ត្រឡោកបែក។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ចុះទៅឆែកឆេរផ្ទះរកស៊ីផ្លូវភេទមួយកន្លែង ជ្រកក្រោមស្លាកម៉ាស្យាកោសជប់ខ្យល់ ដែលជាកន្លែងធ្វើទារុណកម្មមកលើនារីរកស៊ីផ្លូវភេទ។ ចំណែកជនសង្ស័យក៏បានឆ្លើយសារភាពហើយ។ ទោះបីជាយ៉ាងណា មេបនដែលជាមេខ្លោងបានគេច ខ្លួនបាត់ស្រមោល៕

 

RELATED ARTICLES