ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងកោសជប់ ម៉ាស្សាមួយកន្លែង ដែលបានលួចលាក់បង្កប់សេវាផ្លូវភេទបម្រើអតិថិជន ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់ (ម្ចាស់ហាងម្នាក់) នាំយកទៅសាកសួរ នៅចំណុចហាងម៉ាស្សាយីហោ វណ្ណនី រីករាយ មានទីតាំងស្ថិតនៅផ្ទះលេខ32B ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ម្ចាស់ទីតាំងហាងម៉ាស្សាខាងលើ មានឈ្មោះហួត សុវណ្ណនី ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ វណ្ណនី រីករាយ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង១០ ព្រឹករហូតដល់ម៉ោង២រំលងអាធ្រាត្រ ដោយមាននារីក្មេងចាស់ចំនួន៥នាក់ រង់ចាំទទួលភ្ញៀវមកម៉ាស្សា និងរួមភេទ ដោយតម្លៃរួមភេទ១ម្ដង ចាប់ពី២០ដុល្លារ ទៅ២៥ដុល្លារក្នុងមួយដង។
បច្ចុប្បន្នមនុស្សទាំង៦នាក់ ត្រូវបានបញ្ជូនយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរតាមនីតិវិធីច្បាប់បន្តទៀត៕