Thursday, July 3, 2025
Homeព័ត៌មានជាតិពូនេះមកទើបតែបាន៦ថ្ងៃប៉ុណ្ណោះ ឲ្យគេផ្អើលមើលពេញរោងគោ

ពូនេះមកទើបតែបាន៦ថ្ងៃប៉ុណ្ណោះ ឲ្យគេផ្អើលមើលពេញរោងគោ

ខេត្តបន្ទាយមានជ័យ ៖ បុរសពោះម៉ាយកូន៣ ក្រោយលែងលះជាមួយប្រពន អ្ធស់រយៈពេលជាង៣ឆ្នាំម្នាក់ មានឈ្មោះតាប់ ផាត់ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្តចងកបញ្ចប់ជីវិតនៅក្នុងក្រោលគោ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រោលគោ ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ មានប្រពន្ធនិងកូនចំនួន៣នាក់ក្នុងបន្ទុក ក្រោយមក ជនរងគ្រោះ និងប្រពន្ធ បានលែងលះគ្នា អស់រយៈពេលជាង៣ឆ្នាំហើយ ហើយជនរងគ្រោះក៏ជាមនុសមានជំងឺសរសៃប្រសាទដែរ និងតែងលេបថ្នាំជាប់ជាប្រចាំថ្ងៃផងដែរ។ ជនរងគ្រោះត្រូវម្ចាស់គោ បានជួលមកឃ្វាលគោ ទើបតែបាន៦ថ្ងៃតែប៉ុណ្ណោះ ស្រាប់តែចងកសម្លាប់ខ្លួនមិនដឹងមូលហេតុបែបនេះតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះត្រូវម្ចាស់គោ បានជួលមកឃ្វាលគោ ទើបតែបាន៦ថ្ងៃតែប៉ុណ្ណោះ ក៏ត្រូវក្មេងស្រីប្រទះឃើញចងកនៅក្នុងក្រោលគោ តាំងពីម៉ោង៨យប់ ថ្ងៃទី២០ ខែវិច្ឆកា ក្រោយពីប្រទះឃើញក្មេងស្រីបានមកប្រាប់ម្តាយតែម្តាយមិនជឿ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្មេងស្រីខាងលើក៏ដើរទៅមើលម្តងទៀត រួចក៏រត់មកប្រាប់ម្តាយជាថ្មី ទើបបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES