Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីប៉ូលិសកូរ៉េខាងត្បូង ជាប់ជាប្រធានប៉ូលិសអន្តរជាតិអាំងទែប៉ូល

មន្ត្រីប៉ូលិសកូរ៉េខាងត្បូង ជាប់ជាប្រធានប៉ូលិសអន្តរជាតិអាំងទែប៉ូល

ទីបំផុត លោក Kim Jong-Yang ត្រូវបានគេបោះឆ្នោតឱ្យជាប់ធ្វើជាប្រធានប៉ូលិសអន្តរជាតិ អាំងទែប៉ូល ដោយផ្តួលបេក្ខភាព លោក Alexander Prokopchuk អតីតមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃនេះ។

លោក Kim Jong-Yang ត្រូវបានគេបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការលើកទី៨៧ នៅទីក្រុងឌូបៃ  ដែលមានមេដឹកនាំមកពី១៩៤ប្រទេស។

មូលហេតុដែលនាំឱ្យលោក Alexander Prokopchuk មិនអាចឈរយកតំណែងនេះបាន ដោយសារតែលោកត្រូវបានគេចោទប្រកាន់ពីបទរំលោភទៅលើប្រព័ន្ធដីកាចាប់ខ្លួន របស់ក្រុមប្រឹក្សាប៉ូលិសអន្តរជាតិ។

លោក Kim Jong-Yang នឹងត្រូវធ្វើជាប្រធានប៉ូលិសអន្តរជាតិ រហូតដល់ឆ្នាំ២០២០។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទទួលស្គាល់លោក Kim Jong-Yang ដែលជាមន្ត្រីប៉ូលិសកូរ៉េខាងត្បូង ចូលមកស្នងតំណែងលោក Meng  Hongwei អតីតប្រធានស្ថាប័នមួយនេះ ដែលបច្ចុប្បន្ន ត្រូវបានគេឃុំខ្លួននៅក្នុងប្រទេសចិន  ក្រោយការប្រកាសតែងតាំងលោក Kim Jong-Yang បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ពិភពលោករបស់យើងឥឡូវនេះ កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរអ្វីៗដែលមិនធ្លាប់មានពីមុនមក ដែលជាការប្រឈមមុខដ៏ធំ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពសាធារណជន”។

លោកបានបន្តទៀតថា “ដើម្បីគ្រប់គ្រងស្ថានភាពទាំងនេះ យើងត្រូវមានចក្ខុវិស័យច្បាស់លាស់ នឹងមានផែនការជាក់លាក់ សម្រាប់ទិសដៅអនាគត៕

RELATED ARTICLES