Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិវាយប្រហារគ្រាប់បែកអត្តឃាតទីក្រុងកាបុល ស្លាប់៥៥នាក់ របួស៨៣

វាយប្រហារគ្រាប់បែកអត្តឃាតទីក្រុងកាបុល ស្លាប់៥៥នាក់ របួស៨៣

យ៉ាងហោចណាស់មនុស្ស៥០នាក់ បានស្លាប់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយកន្លែង នៅទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃនេះ។

ក្រោយការវាយប្រហារ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះ ទេ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ បានធ្វើឡើងនៅទីកន្លែងប្រារឰពិធីបុណ្យសាសនាអ៊ិស្លាម នៅក្នុងសាលមហោស្រពមួយដ៏ធំ នៅរដ្ឋធានីកាបុល។ ជនរងគ្រោះទាំងនោះ រួមបញ្ចូល ទាំងគណៈប្រតិភូសាសនា មកពីតំបន់ផ្សេងៗគ្នា ដែលត្រូវបានគេអញ្ជើញឱ្យមកចូលរួមបុណ្យសាសនា។ នៅពេលកើតហេតុ មានមនុស្សប្រហែលជាង១០០០នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងសាលមហោស្រព។

ក្រោយការវាយប្រហារ លោក Ashraf Ghani ប្រធានាធិបតីនៃអាហ្វហ្គានីស្ថាន បនាថ្កោលទោសចំពោះការវាយប្រហាសនោះថា ជាអំពើឧក្រិដ្ឋមិនអាចអត់ឱនឱ្យបាន ហើយក៏បានប្រកាសពិធីកាន់ទុក្ខចំពោះអ្នកដែលបាន តា់បង់ជីវិត៕

RELATED ARTICLES