Thursday, July 3, 2025
Homeព័ត៌មានជាតិប្រពន្ធកូនណាជួយបានទៀត បើគាត់ចាំតែឱកាសបែបនេះ

ប្រពន្ធកូនណាជួយបានទៀត បើគាត់ចាំតែឱកាសបែបនេះ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ ទោះជាព្យាបាលយ៉ាងណាក៏មិនជា ចេះតែធ្វើទុក្ខជាប់ជាប្រចាំ ធុញទ្រាន់លែងចង់រស់នៅ ក៏ចេះតែព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែត្រូវបានស្ត្រីជាប្រពន្ធប្រទះឃើញជួយទាន់ពេលរហូត លុះក្រោយមកឆ្លៀតពេល ដែល ប្រពន្ធនិងកូនភ្លេចខ្លួន ក៏ស្រាប់តែបុរសជាប្តីរូបនេះ បានលបលួចចងកសម្លាប់ខ្លួនបាត់ទៅហើយ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ជនរងគ្រោះមានឈ្មោះសៅ ញូញ អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះហោ ម៉ាច អាយុ៥៧ឆ្នាំ និងមានកូនចំនួន៩នាក់ ក្នុងបន្ទុក (ប្រុស៤ ស្រី៥) សព្វថ្ងៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

បន្ទាប់ពីធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន មូលហេតុ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយព្យាបាលមិនជា។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES