Thursday, July 3, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ខុសបច្ចេកទេសបន្តិច សង្កត់ស្លាប់មេជាង

អាណោចអាធ័មណាស់!!! ខុសបច្ចេកទេសបន្តិច សង្កត់ស្លាប់មេជាង

ខេត្តកណ្តាល ៖ បុរសជាមេជាងផ្ទះម្នាក់ បាននាំកូនជាងរបស់ខ្លួនទៅស្ទូចផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នា ស្រាប់តែអកុសល ដោយសារតែការស្ទូចនោះខ្វះបច្ចេកទេស ទើបបណ្តាលឱ្យរលំផ្ទះសង្កត់បុរសជាមេជាងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។

បុរសរងគ្រោះ ដែលត្រូវផ្ទះរលំសង្កត់ស្លាប់ មានឈ្មោះយ៉ុន យួន អាយុ៥៩ឆ្នាំ មុខរបរជាមេធ្វើផ្ទះ មានលំនៅក្នុងភូមិឃុកើតហេតុខាង លើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនជាងជាច្រើននាក់ទៅស្ទូចផ្ទះរបស់លោកតា ស្រេង វ៉ា អាយុ៧០ឆ្នាំ មានលំនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល តាំងពីព្រឹក។ លុះមកដល់វេលារសៀលថ្ងៃដដែល ជនរងគ្រោះបានបញ្ជាឱ្យកូនជាងកាត់ជើងសសរផ្ទះចេញ ធ្វើឱ្យផ្ទះនោះផ្អៀងមួយចំហៀង។ ឃើញបែបនេះ បុរសរងគ្រោះ បានស្ទុះរត់ទៅមួលជន្ទល់ដែក ដែលទ្រផ្ទះ ស្រាប់តែផ្ទះនោះបានរលំសង្កត់គាត់ស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យិ និងធ្វើកោសល្យវិច័យលើសាកសព។ តាមការពិនិត្យ សមត្ថកិច្ចិបានរកឃើញមានស្នាមជាំចំចង្កេះ និងបាក់ឆ្អឹងជំនីរមួយចំហៀង។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាត្រូវផ្ទះរលំសង្កត់ស្លាប់ប្រាកដមែន ដោយសារតែការស្ទូចផ្ទះខ្វះបច្ចេកទេស។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES