Sunday, July 6, 2025
Homeព័ត៌មានជាតិប្រុសលបបើកមុង ចូលស្ទាបប្រដាប់ភេទ នាងដឹងខ្លួនស្រែកផ្អើល

ប្រុសលបបើកមុង ចូលស្ទាបប្រដាប់ភេទ នាងដឹងខ្លួនស្រែកផ្អើល

ខេត្តកំពត ៖ ករណីរំលោភសេពសន្ធវៈមួយ បានធ្វើឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារនារីវ័យក្មេងម្នាក់កំពុងដេកលង់លក់នៅក្នុងផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយមិននៅផ្ទះ ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ លបឡើងទៅលើផ្ទះ លួចបើកមុងធ្វើសកម្មភាពលូកស្ទាបប្រដាប់ភេទ រួចប៉ុនប៉ងចាប់រំលោភទាំងកំរោល តែត្រូវនារីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ស្រែកឆោឡោ ផ្អើលដល់ អ្នកជិតខាង ព័ទ្ធចាប់ជនល្មោភកាមប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ នៅចំណុចភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ។

ជនសង្ស័យល្មោភកាម ឈ្មោះរដ្ឋ ផល្លា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់។ ចំណែកនារីរងគ្រោះ មានអាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរដ្ឋ ផល្លា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES