Tuesday, November 4, 2025
Homeព័ត៌មានជាតិឃើញនាងមកទិញអំបិល អូសដៃចូលស្ទាប់ប្រដាប់ភេទ

ឃើញនាងមកទិញអំបិល អូសដៃចូលស្ទាប់ប្រដាប់ភេទ

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ បានដើរទៅរកទិញអំបិលនៅតូបលក់ចាប់ហួយមួយកន្លែង លុះទៅដល់ឃើញឱកាសស្ងាត់ល្អ ស្រាប់តែបុរសជាអ្នកលក់ចាប់ហួយល្មោភកាម បានចាប់អូសដៃនារីរងគ្រោះចូលទៅក្នុងផ្ទះ រួចក៏ធ្វើសកម្មភាពចាប់ឱបថើបញក់ញី រួចប្រើដៃលូកស្ទាប អង្អែលប្រដាប់ភេទ ប៉ុនប៉ងរំលោភទាំងកំរោល ភ្លាមនោះ មានមិត្តភក្តិរបស់នាងម្នាក់ បានដើរមករក ទិញអីវ៉ាន់ដែរ ប្រទះឃើញ ក៏ស្ទុះចូលមកជួយ ដោយបានមកច្រានជនសង្ស័យចេញ រួចនាំនាងរត់ត្រឡប់ទៅកន្លែងធ្វើការវិញ ក្រោយពីត្រឡប់ទៅដល់សិប្បកម្មឡឥដ្ឋវិញ ក្មេងស្រីរងគ្រោះក៏បានរៀបរាប់រឿងរ៉ាវប្រាប់មេកាឡឥដ្ឋទាំងអស់ ហើយភ្លាមនោះ មេកាក៏បាននាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្វាយអំពារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ហេតុការណ៍នេះ កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ចាប់ហួយរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល។

ជនសង្ស័យមានឈ្មោះប៊ី សាំងឆ័ង អាយុ៤០ឆ្នាំ មុខរបរលក់ចាបហួយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានអាយុ១៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ធ្វើការនិងស្នាក់នៅសិប្បកម្មឡឥដ្ឋ មួយកន្លែង ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យនោះ ក្រុមគ្រួសាររបស់ជនសង្ស័យបានយកសំបុត្រពេទ្យមួយ ច្បាប់មកបង្ហាញសមត្ថកិច្ច ដែលបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានជំងឺផ្លូវវចិត្ត ដោយមានប័ណ្ណបញ្ជាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ីទៀតផង។

តែយ៉ាងណា សមត្ថកិច្ចនៅតែឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES