ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយ ខណៈដែលនារីវ័យក្មេងម្នាក់ បានចុះងូតទឹកសមុទ្រលេងនៅចំណុចចុងឆ្នេរអារីស្តុន រួចក៏បានលង់ទឹក បណ្តាលឱ្យកើតមានការផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋប្រទះឃើញ ជួយចុះស្រង់ឡើងមកលើគោក និងត្រូវបានស្ត្រីម្នាក់ ចេះវិធីសង្គ្រោះបឋម បឺតមាត់ផ្លុំខ្យល់ឱ្យនារីរងគ្រោះ រហូតដល់ ដឹងខ្លួនឡើងវិញ រួចរស់ជីវិត កាលពីវេលារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចចុងឆ្នេរអារីស្តុន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នារីរងគ្រោះ មានឈ្មោះស៊ួន ដាណែត អាយុ២៦ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
យ៉ាងណាក្តី តាមរយៈហេតុការណ៍ខាងលើនេះ មហាជនបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋ និងក្រុមអ្នកជួយសង្គ្រោះ ដែលបានជួយគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីសង្គ្រោះជីវិតនារីរងគ្រោះខាងលើ ឱ្យរួចផុតពីសេចក្តីស្លាប់៕