ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មាននារីវ័យជំទង់ម្នាក់បានទូរស័ព្ទប្រាប់ម្តាយថា នាងបានស្រលាញ់គ្នា ជាមួយយុវជនម្នាក់ចង់សុំរៀបការជាមួយគ្នា លុះម្តាយសួរថា បង់ខ្លួនប្រាណឬនៅ? កូនស្រីក៏ឆ្លើយថា នៅទេ លុះម្តាយប្រាប់ថា នឹងនាំគ្រូពេទ្យ ទៅឆែកមើល មុននឹងផ្សំផ្គុំរៀបការឱ្យ ស្រាប់តែកូនស្រីភ័យខ្លួន ក៏គិតខ្លីចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំមួយច្បាប់សុំទោសម្តាយ នៅចំណុចបន្ទប់ជួលលេខ A-09 ម្តុំមាត់អូរផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នារីរងគ្រោះមានឈ្មោះ ផាន់ ស្រីនិច្ច អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាអ៊ិន ឃុំបឹងរាំង ស្រុកមង្គលបុរី សព្វថ្ងៃ មកធ្វើការ និងស្នាក់នៅបន្ទប់ជួលលេខ A-09 នៅចំណុចភូមិសង្កាត់កើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយចងកជាប់នឹងព្រិលខាងលើបង្អួចក្នុងបន្ទប់។ ជាមួយនេះ សមត្ថកិច្ច ក៏បានរកឃើញលិខិតបណ្តាំ១សន្លឹក ដែលនារី រងគ្រោះបន្សល់ទុកផងដែរ។
សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅតម្កល់ទុកនៅវត្តប្រជាធម្មកើត ស្ថិតនៅភូមិប្រជាធម្ម កើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
សូមអានបណ្តាំខាងក្រោម