Thursday, July 3, 2025
Homeព័ត៌មានជាតិរត់មករាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ក្រោយរកឃ្មុំ ឃើញគ្រោងឆ្អឹងខ្មោច

រត់មករាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ក្រោយរកឃ្មុំ ឃើញគ្រោងឆ្អឹងខ្មោច

ខេត្តបាត់ដំបង ៖ បុរសម្នាក់មានឈ្មោះគី គា អាយុ៣៣ឆ្នាំ មុខរបរដើររកឃ្មុំ បា់នចេញដើររកឃ្មុំ នៅក្នុងព្រៃដូចសព្វដង ស្រាប់តែកំពុងដើរវែកព្រៃវែកស្មៅរកមើលឃ្មុំ បែរជាប្រទះឃើញសាកសពមនុស្សដែលរលួយអស់ នៅសល់តែគ្រោងឆ្អឹង នៅកន្លែងព្រៃស្ងាត់់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចព្រៃជ្រៅមួយកន្លែង ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

 

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នករកឃ្មុំ ថាបានប្រទះឃើញគ្រោងឆ្អឹងសពនៅក្នុងព្រៃរួចមក សមត្ថកិច្ចក៏បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ។

យ៉ាងណា គ្រោងឆ្អឹងសាកសពជនរងគ្រោះនេះ កំពុងត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ និងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់គ្រោងឆ្អឹងខាងលើ ទៅឱ្យលោកតាអាចារ្យវត្តគីរីរម្យសន្តិភាព រៀបចំបូជាតាមប្រពៃណី៕

RELATED ARTICLES