Thursday, July 3, 2025
Homeព័ត៌មានជាតិផ្អើលដល់សមត្ថកិច្ចជួយគាស់ទ្វារ កូនប្រុសម្ចាស់ផ្ទះសំណាក់កោះកុងថោន សម្រេចបែបនេះ

ផ្អើលដល់សមត្ថកិច្ចជួយគាស់ទ្វារ កូនប្រុសម្ចាស់ផ្ទះសំណាក់កោះកុងថោន សម្រេចបែបនេះ

ខេត្តកោះកុង ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ដលែជាកូនប្រុសម្ចាស់ផ្ទះសំណាក់កោះកុងថោន មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ ដោយគ្មានអ្នកណាម្នាក់បានដឹងទាល់តែសោះ រហូតដល់សាកសពជនរងគ្រោះហើមស្អុយរលួយ ភាយក្លិនមកក្រៅ ទើបមានការភ្ញាក់ផ្អើល ដឹងដល់ក្រុមគ្រួសារ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកនៃបន្ទប់លេខ១១៣ ផ្ទះសំណាក់កោះកុងថោន ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជនរងគ្រោះមានឈ្មោះឆេង វណ្ណា អាយុ៣២ឆ្នាំ ជាកូនប្រុសរបស់ម្ចាស់ផ្ទះសំណាក់កោះកុងថោន ស្នាក់នៅក្នុង ផ្ទះសំណាក់កើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយួខាងជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពជនរងគ្រោះបានចងកនឹងខ្សែលីឡុងនឹងអង្រឹង ជាប់ជញ្ជាំងថ្មបន្ទប់ទឹក និងឃើញមានយកកៅអីដើម្បីចង តែដោយសារកៅអីបានដួល សាកសពក៏ស្លាប់ ក្នុងលក្ខណៈអង្កុញជើង និងទ្វារបន្ទប់បានចាក់គន្លឹះពីខាងក្នុង។ ដោយឡែកទ្វារបន្ទប់ទឹកក៏ចាក់គន្លឹះដែរ ហើយសាកសពមានសភាពហើមស្អុយរលួយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES