ភ្នំពេញ ៖ យុវជនចិត្តម្នាក់ចិត្តខ្លាំងម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួន លុះក្រោយពីត្រូវបងប្រុសស្តីបន្ទោសតិចតួច ស្រាប់តែមួម៉ៅក្តៅចិត្ត ចូលបន្ទប់បិទទ្វារសម្ងំចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១៣ ជាន់ទី២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះឆៃ ឆាន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ រួមជាមួយបងប្រុសម្នាក់ទៀតជាកម្មកររោងចក្រដូចគ្នា មានស្រុកកំណើតភូមិត្រាំខ្នា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពង់ធំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕