យន្តហោះចម្បាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក បានវាយចំគោលដៅមេដឹកនាំរដ្ឋអ៊ិស្លាម ISIS នៅក្នុងប្រទេសស៊ីរី ដែលទទួលខុសត្រូវចំពោះការសម្លាប់ចំណាប់ខ្មាំង ដែលក្នុងនោះ រួមបញ្ចូលទាំងបេសកជនកាសែតវ៉ាស៊ីនតោន ម្នាក់ផងដែរ កាលពីថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាំពាក្យកងកម្លាំងចម្រុះ ដែលដឹកនាំសហរដ្ឋអាមេរិក លោក Sean Ryan បានឱ្យដឹងថា “ការវាយប្រហារកាលពីថ្ងៃអាទិត្យ គឺបានសម្លាប់សមាជិកជាន់ខ្ពស់របស់ពួក ISIS គឺ លោក Abu al Umarayn និងសមាជិក ISIS ដទៃៗទៀត។

កងកម្លាំងចម្រុះ បានធ្វើការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយផ្តោតអារម្មណ៍ទៅលើការបណ្តេញពួក ISIS ចេញពីទីតាំងរឹងមាំចុងក្រោយ នៅក្នុងប្រទេសស៊ីរី។
លោក Abu al Umarayn គឺជាសមាជិកជាន់ខ្ពស់របស់ ISIS ដែលទទួលខុសត្រូវចំពោះការសម្លាប់ចំណាប់ខ្មាំងពីរបីនាក់ ដែលរួមបញ្ចូលទាំងពលរដ្ឋអាមេរិក ម្នាក់ផងដែរ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយសម្លាប់ដោយកាត់ក្បាល កាលពីឆ្នាំ២០១៤៕