Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិប្រទេសកាតា ប្រកាសដកខ្លួនចេញពី OPEC

ប្រទេសកាតា ប្រកាសដកខ្លួនចេញពី OPEC

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយ កាលពីថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨  បានឱ្យដឹងថា ប្រទេសដែលសម្បូរទៅដោយប្រេង កាតា បានប្រកាសដកខ្លួនចេញពីអង្គការប្រទេសនាំប្រេងចេញ (OPEC) ប៉ុន្តែបានថ្លែងថា នឹងទៅចូលរួមកិច្ចប្រជុំក្រុមប្រទេសនាំប្រេងចេញ នៅក្នុងសប្តាហ៍នេះ ដដែល។

ការសម្រេចដកខ្លួនចេញ មានន័យថា ទីក្រុងដូហា អាចនឹងផ្តោតអារម្មណ៍ទៅលើជំហរផ្ទាល់ខ្លួន ក្នុងឋានៈជាប្រទេសនាំចេញឧស្ម័នច្រើនជាងគេ។

នៅក្នុងសន្និសីទកាសែតថា លោក Saad al-Kaabi រដ្ឋមន្ត្រីក្រសួងកិច្ចការថាមពល បានថ្លែងថា ប្រទេសកាតា ដែលជាសមាជិករបស់អង្គការ OPEC អស់រយៈពេល៥៧ឆ្នាំ និងប្រកាសដកខ្លួនចេញពីអង្គការមួយនេះ ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ ហើយការដកខ្លួននេះ គឺមិនជាប់ពាក់ព័ន្ធទៅនឹងនយោបាយនោះទេ។

FILE PHOTO: Saad al-Kaabi, chief executive of Qatar Petroleum, gestures during a news conference in Doha, Qatar, December 11, 2016. REUTERS/Naseem Zeitoon/File Photo (Photo : Reuters)

ប្រទេសកាតា ត្រូវបានគេមើលឃើញថា កំពុងមានជម្លោះការទូតជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំប្រេងចេញធំបំផុតលើពិភពលោក។ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ផលិតប្រេងបាន១១លានបារ៉ែ ក្នុង១ថ្ងៃ ខណៈដែលកាតា មានសមត្ថភាពផលិតប្រេងបានត្រឹមតែ៦០ម៉ឺនបារ៉ែប៉ុណ្ណោះ ក្នុង១ថ្ងៃ។

លោក Amrita Sen ប្រធានអ្នក្នវិភាគថាមពល បាននិយាយថា ការប្រកាសដកខ្លួនរបស់ប្រទេសកាតា គឺមិនប៉ះពាល់ដល់ទៅដល់ឥទ្ធិពល និងស្ថិរភាពរបស់អង្គការ OPEC នោះទេ ពីព្រោះប្រទេសនេះ គ្រាន់តែជាសមាសភាពតូចមួយប៉ុណ្ណោះ៕

RELATED ARTICLES