ភ្នំពេញ ៖ Ice Band ដែលជាតារាចម្រៀងរបស់ផលិតកម្មថោន នោះ បានសម្រិតសម្រាំងចេញបទចម្រៀងរបស់ខ្លួន តាមរយៈបទ ”កីឡាជាតិ” និពន្ធទំនុកច្រៀងដោយលោកសយ រតនា និងនិពន្ធបទភ្លេងដោយក្រុមIce Band ផ្ទាល់តែម្ដង។
ក្រុមចម្រៀង Ice Band មានជំនាញយ៉ាងច្បាស់លាស់ ដោយផ្ដោតលើការផលិតបទចម្រៀងOriginal Songs ទើបអាចប្រជ្រៀតចូលផលិតកម្មថោន ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅពេលនេះពីទស្សនិកជន តាមរយៈការបង្ហាញខ្លួនតាមឆាកតន្រ្ដីទូរទស្សន៍ជាច្រើនកន្លងមក ព្រោះបទចម្រៀងទាំងនោះក៏មានការលើកស្ទួយល្ខោនខោល និងផ្នែកកីឡាផងដែរ។
សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមចម្រៀង Ice Band ក៏ត្រៀមខ្លួនបង្កើតនូវស្នាដៃថ្មីៗបន្ថែមទៀតផងដែរ ក្រោយពីក្រុមនេះទទួលបានការគាំទ្រទាំងនៅតាមការសម្ដែងតាមស្ថានីយទូរទស្សន៍ និងលើបណ្ដាញសង្គមយូធូប៕