Thursday, July 3, 2025
Homeព័ត៌មានជាតិក្មេងស្រីឈរចាំយាយ ឃាតករចាប់អូសយកទៅរំលោភសម្លាប់ចោល

ក្មេងស្រីឈរចាំយាយ ឃាតករចាប់អូសយកទៅរំលោភសម្លាប់ចោល

តាកែវ ៖ កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីរំលោភសម្លាប់មួយបានកើតឡើង ដោយឃាតករបានចាប់ក្មេងស្រីម្នាក់ចាប់រំលោភ រួចបានសម្លាប់នាងចោល គួរឲហ្យអាណោចអាធ័មបំផុត រួចបានគេចខ្លួនបាត់ កើតឡើងនៅភូមិចំពូលពេជ្រ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឃាតករមានឈ្មោះ យ៉ន ធី ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឆ.ស.ក មានអាយុ៩ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីបានទៅតាមជីដូន ដើម្បីប្រមូលកណ្តាប់ ពេលនោះយាយប្រមូលកណ្តាប់មកផ្ទះមុន ទុកឲ្យក្មេងស្រីរងគ្រោះចាំកណ្តាប់ដែលនៅសល់តែម្នាក់ឯង ក្រោយពីប្រមូលកណ្តាប់ដាក់ផ្ទះអស់ យាយបានចេញទៅរកចៅ តែមិនឃើញ ក៏ព្យាយមដើររក រក៏ឃើញចៅស្រីដេកស្លាប់យ៉ាងអាណោជអាធ័ម ក៏ភ្ញាក់ផ្អើលស្រែកឲ្យគេឯងជួយ រួចបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍។

ក្រោពីទទួលបានការរាយការណ៍ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងកំពុងស្រាវជ្រាវតាមចាប់ឃាតករមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានលម្អិត នឹងចេញផ្សាយនៅពេលក្រោយ៕

RELATED ARTICLES