បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារសិស្សសាលាចំនួន៣១នាក់ កំពុងរៀនបានដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យពុលម្ហូបអាហារលក់ក្នុងសាលា ចាប់តាំងពីព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី04 ខែធ្នូ ឆ្នាំ2018នេះ ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំពៅលូន បានកើតឡើងនៅវិទ្យាល័យសំពៅលូន ក្នុងស្រុកសំពៅលូន និងសិស្សរៀននៅវិទ្យល័យភ្នំព្រឹក ស្រុកភ្នំព្រឹក។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានសិស្សសាលាប្រុសស្រី បានដួលសន្លប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏នៅតែមានការដួលសន្លប់ ទើបធ្វើឲ្យភ្ញាក់ផ្អើល ក៏រាយការណ៍ទៅសមត្ថកិច្ច និងរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ដោយឡែក លោកវឿង ប៊ុណ្ណារ៉េត ប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានថា លោកបានចាត់គ្រូពេទ្យជំនាញមួយក្រុម ចុះទៅស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់នេះហើយ ចំពោះមូលហេតុយ៉ាងណា លោកនឹងផ្តល់ព័ត៌មាននៅពេលក្រោយ៕