Friday, July 4, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! ឃើញម្នាក់លង់ ចុះទៅជួយ ឱបគ្នាទាំង២ក្នុងទឹក

អាណោចអាធ័មណាស់!!! ឃើញម្នាក់លង់ ចុះទៅជួយ ឱបគ្នាទាំង២ក្នុងទឹក

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្មេងប្រុស២នាក់ ទើបនឹងចេញពីសាលារៀន ត្រឡប់មកដល់ផ្ទះ ក៏បបួលគ្នាចេញទៅឃ្វាលគោដូចសព្វដង លុះក្រោយមក ក៏បបួលគ្នាចុះងូតទឹកស្រះលេង ស្រាប់តែអកុសល ក៏លង់ទឹកទាំង២នាក់បងប្អូនបង្កើត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យឪពុកម្តាយមានការតក់ស្លុត ទួញយំបោកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយក៏មានការរាយការណ៍ទៅសមត្ថកិច្ច ន្រៅចំណុចថ្នល់ខ្អាវ ខាងលិចភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះទី១-ឈ្មោះចំរើន វីរៈ អាយុ១២ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះចំរើន រដ្ឋា អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ក្មេងប្រុសទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយនោះទេ ទើបសន្និដ្ឋានថា ក្មេងប្រុសទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសារចុះលេងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែក្មេងប្រុសទាំង២ទៅឃ្វាលគោ ចុះលេងទឹកស្រះ ក្នុងនោះមានម្នាក់មិនចេះហែល និងម្នាក់ទៀតចេះហែល លុះឃើញលង់ទឹក អ្នកចេះហែលចុះទៅជួយ ទើបឱបគ្នាជាប់ បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មតែម្តង។

សាកសពក្មេងប្រុសទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES