ភ្នំពេញ ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ព្រោះតែត្រូវប្តីធ្វើបាបទាំងផ្លូវចិត្តផ្លូវកាយខ្លាំងពេក លួចលាក់មានស្រីថ្មី រួចវាយធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំលែងបានក៏ដាច់ចិត្តគិតខ្លី បីកូនតូចអាយុ១ខួប ជិះតាក់ស៊ីឡើងពីព្រៃវែង មកភ្នំពេញ រួចក៏ដើរឡើងស្ពានច្បារអំពៅ បន្ទាប់មកក៏ដាក់កូនតូចលើស្ពាន រួចលោតចូលទឹកសម្លាប់ខ្លួន បង្កឱ្យនៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នារីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពន្យល់ណែនាំឱ្យស្ត្រីខាងលើ បញ្ឈប់គំនិតខ្លី ប៉ងសម្លាប់ខ្លួនបែបនេះទៀត យ៉ាងហោចណាស់ ក៏ត្រូវអាណិតដល់កូនតូចរបស់ខ្លួនដែរ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវ រកសាច់ញាតិស្ត្រីខាងលើ មកនាំយកស្ត្រីរូបនេះត្រឡប់ទៅផ្ទះវិញ៕