ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ព្រោះតែជនរងគ្រោះបានបោះគំនរក្រណាត់ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ (ចូលទីលានចាក់សំរាមចាស់) ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ តា រ៉ូម៉ា ភេទប្រុស អាយុ៦២ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ មានកូនស្រីម្នាក់ឈ្មោះឈ្មោះ ម៉ា មុំ ភេទស្រី អាយុ៣៧ឆ្នាំ (សតិមិនគ្រប់ដូចគ្នា)។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានដើរបណ្តើរជក់បារីបណ្តើរ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់បានបោះកន្ទុយបារីចោលលើគំនរក្រណាត់ ពេលនោះក៏មានអណ្តាតភ្លើងឆាបឆេះដល់ផ្ទះមួយខ្នង ហើយអណ្តាតភ្លើងនោះបានឆាបឆេះជនរងគ្រោះរលាករហូតដល់ស្លាប់ យ៉ាងអាណោចអាធ័ម ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញជួយ និងរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ភ្លើង ហើយបានជួយសង្គ្រោះជនរងគ្រោះដែលបានដួលស្លាប់ក្នុងគំនរភ្លើង៕