Friday, July 4, 2025
Homeព័ត៌មានជាតិដោតឌុយភ្លើងលាងសម្អាតទ្រុងមាន់ ប្រពន្ធហៅយ៉ាងណា ក៏ប្តីមិនឆ្លើយ

ដោតឌុយភ្លើងលាងសម្អាតទ្រុងមាន់ ប្រពន្ធហៅយ៉ាងណា ក៏ប្តីមិនឆ្លើយ

ខេត្តកណ្តាល ៖ ករណីឆក់ខ្សែភ្លើងស្លាប់មួយ បានកើតឡើង នៅពេលដែលបុរសម្នាក់បានដើរទៅដោតឌុយភ្លើងម៉ូទ័របូមទឹក ដើម្បីឱ្យប្រពន្ធបាញ់លាងសម្អាតរោងមាន់ ស្រាប់តែអកុសល ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម លុះប្រពន្ធកូនស្រែកហៅច្រើនដងអត់ឆ្លើយ សង្ស័យដើរទៅមើល ទើបដឹងថា ជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បាត់ទៅហើយ ពោលគឺស្លាប់ទាំងអង្គុយតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងរោងចិញ្ចឹមមាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្នារ ឃុំទួលព្រិច ស្រុកអង្គស្នួល។

បុរសរងគ្រោះមានឈ្មោះផន ផាន អាយុ៤៦ឆ្នាំ មុខរបរចិញ្ចឹមមាន់ មានប្រពន្ធឈ្មោះស្រស់ សារ៉ុម អាយុ៤៩ឆ្នាំ មុខរបរចិញ្ចឹមមាន់ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ស្រី១ ប្រុស២) មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ លោកមេភូមិ និងនគរបាលប៉ុស្តិ៍ ព្រមទាំងប្រពន្ធ និងបងប្អូនជនរងគ្រោះ បានពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពជនរងគ្រោះមានស្នាមរលាត់ស្បែក លើដើមទ្រូងខាងស្តាំ និងប្រអប់ដៃខាងស្តាំ ព្រមទាំងកំភួនដៃខាងឆ្វេង ដោយសារចរន្តអគ្គីសនីឆក់។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES