Friday, July 4, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! កើតឡើងម្តង ទាំង២នាក់តែម្តង ពិតជារន្ធត់ណាស់

ពុទ្ធោ!!! កើតឡើងម្តង ទាំង២នាក់តែម្តង ពិតជារន្ធត់ណាស់

ខេត្តកំពង់ធំ ៖ ក្មេងតូច២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ឆ្លៀតពេលដែលម្តាយរវល់ដាំបាយ បាននាំគ្នាចុះលេងទឹកស្ទឹង រួចក៏រអិលជើងចូលកន្លែងជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានឃើញ ជួយសង្គ្រោះទាន់ពេលឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៤នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកស្ទឹងសែន ស្ថិតក្នុងភូមិច្រាំងក្រហម ឃុំកំពង់ស្វាយស្រុក ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១-ឈ្មោះវ៉ិត ដាវីត អាយុ៣ឆ្នាំ និងទី២-ឈ្មោះបឿន សារៈ អាយុ៣ឆ្នាំ ត្រូវជាបងប្អូនជីដូន មួយនឹងគ្នា (ម្តាយនិងម្តាយបងប្អូនបង្កើត) និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ មិនឃើញមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋាន ក្មេងប្រុសរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES