Friday, July 4, 2025
Homeព័ត៌មានជាតិប្តីមានស្រី លួងអូសដៃចូលបន្ទប់ ប្រពន្ធធាក់ធ្លាក់ពីលើផ្ទះ សន្លប់ស្តូក

ប្តីមានស្រី លួងអូសដៃចូលបន្ទប់ ប្រពន្ធធាក់ធ្លាក់ពីលើផ្ទះ សន្លប់ស្តូក

អ្នកស្រីហុក សៅ អាយុ40ឆ្នាំរស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់មានឪពុកឈ្មោះអឿម ហុក ម្តាយឈ្មោះអៀ ឡាង ស្លាប់ទាំងពីរនាក់ រូបគាត់ជាកូនទី5 ក្នុងុចំណោមបងប្អូន7នាក់។ លុះពេលធំពេញវ័យ គាត់បានរៀបការជាមួយបុរសម្នាក់ ឈ្មោះយ៉ែម ឌីម អាយុប្អូនគាត់ 10ឆ្នាំ ជាអ្នកស្រុកភូមិផងរបងជាមួយគ្នា ដោយបង្កើតបានកូនចំនួន7នាក់ (ប្រុស3 ស្រី4) ជាចំណងអាពាណ៍ពិពាណ៍។

អ្នកស្រីបញ្ជាក់ថា តាមពិតទៅ ប្តីគាត់ជាមនុស្សខូចខិលរឿងស្រីញីតាំងពីកំលោះ មាននារីៗជាច្រើននាក់ ទាំងក្រមុំ មេម៉ាយ សុទ្ធតែលង់ខ្លួនឱ្យប្តីគាត់នែបនិត្យប្រាណដោយទទេៗ លុះពេលឆ្អែតស្កប់ស្កល់ ក៏បោះបង់ចោលឥតតម្លៃ។ កាលពីប្តីមកលួងលោមប្រលោមស្នេហ៍គាត់ៗ ក៏ដឹងគំនិតរបស់ប្តីច្បាស់លាស់ដែរ ដោយប្រយ័ត្នខ្លួនប្រាណមិនឱ្យប្តីកន្លងមុនបាចផ្កាស្លាឡើយ។ ពេលនោះ គាត់បានប្រាប់ទៅប្តីវិញថា បើស្រលាញ់គាត់ស្ម័គ្រស្មោះមែន ត្រូវនាំចាស់ទុំចូលចែចូវដល់មេបា គាត់មិនប្រលែងលេងល្បែងស្នេហ៍ទុំមុនស្រគាលឡើយ។ ស្រាប់តែពេលនោះ ប្តីនាំឪពុកម្តាយរបស់គេចូលស្តីដណ្តឹងគាត់ដល់មេបាមែន ទើបគាត់ព្រមចូលរោងការក្រាបក្បាលដល់កន្ទេលតាមប្រពៃណី ទទួលយកធ្វើប្តីរួមរស់ជាមួយគ្នាមដល់សព្វថ្ងៃ។

លោកមេភូមិ ផាវ ឈឿម

អ្នកស្រីហុក សៅ បន្តទៀតថា លុះពេលរៀបការរួច មានគាត់ជាប្រពន្ធទៅហើយ ប្តីមិនចោលស្នៀតខិលខូចរឿងមានស្រីញីទេ ពោលគឺទៅដើរទាក់ទងស្រីៗនៅក្រៅផ្ទះ នែបនិត្យប្រាណកៀរនឹងជើង មិនថាក្រមុំ ឬមេម៉ាយ ក៏ប្តីគាត់លេបទៅរួចដែរ មិនិក្រែងចិត្តប្រពន្ធនៅឱ្យជ្រងោៗនឹងមុខម្តងណាឡើយ ប៉ុន្តែពេលនោះ គាត់មិនចេះតាមរករឿងប្តីឡើយ សំខាន់កុំឱ្យតែនាំរឿងចូលផ្ទះ និងនាំរោគឱ្យប្រពន្ធទៅបានហើយ ព្រោះគាត់យកទ្រឹស្តី “នៅផ្ទះប្តីឯង នៅក្រៅប្តីគេ” ដាក់ខ្លួន ដើម្បីលួងចិត្តខ្លួន ព្រោះតែដឹងថា ប្តីជាមនុស្សខូចខិលិរឿងហ្នឹងកែមិនឡើងទៅហើយ។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ពេលគាត់ធ្វើមិនដឹងមិនឮបែបនេះ ប្តីកាន់តែបានចិត្តខ្លាំងឡើង រហូតហ៊ានឱ្យស្រីស្នេហ៍ម្នាក់រស់នៅភូមិសង្កែ ទូរស័ព្ទមកបោះពាក្យផ្លែផ្កាឱ្យគាត់ជាប្រពន្ធដើម រៀបការពេញច្បាប់ទៀតផង ទើបគាត់ទ្រាំលែងបានតទៀត ក៏ផ្ទុះជម្លោះជាមួយួប្តី និងទាមទារចែកផ្លូវគ្នាទៀតផង (រឿងនេះកើតឡើងតាំងពី1ឆ្នាំមុនមកម៉្លេះ)។ បន្ទាប់ពីដេកបែកគ្រែ និងមិននិយាយគ្នាអស់រយៈពេលកន្លះខែ ស្រាប់តែប្តីមកចាប់ឱបគាត់ពីក្រោយ បង្រុងនាំចូលបន្ទប់ធ្វើការផ្សះផ្សាគ្នា តែគាត់រើបម្រះរួច ក៏លើកជើងធាក់ប្តីមួយជើងពេញទំហឹង ចំកណ្តាលដើមទ្រូង បណ្តាលឱ្យប្តីខ្ទាតរមៀលធ្លាក់ពីលើផ្ទះ តាមកាំជណ្តើរកម្ពស់2ម៉ែត្រដល់ដី ឡើងសន្លប់ស្តូកស្តឹង ផ្អើលដល់អ្នកជិតខាងមកជួយួចោមរោម លាបរឺតចាប់ខ្យល់ ទើបបានដឹងខ្លួនវិញ។ បន្ទាប់មក អាជ្ញាធរមូលដ្ឋាន និងចាស់ទុំទាំងសងខាងធ្វើការសម្របសម្រួល ទើបគាត់ព្រមជានាជាមួយប្តីវិញ។

លោកសឹង សំអន

លោកយ៉ែម ឌីន ជាប្តីបានទទួលស្គាល់ថា លោកពិតជាក្បត់ចិត្តប្រពន្ធ លួចទៅខិលខូចជាមួយស្រីញីមែន ប៉ុន្តែមិនដែលមករករឿងបង្កជម្លោះក្នុងរង្វង់គ្រួសារ ឬឱ្យប្រពន្ធកូនអត់បាយក្រហាយទឹកម្តងណាឡើយ។ តាមពិតទៅ ប្រពន្ធក៏មានកំហុសដែរ ដោយតែងទៅព័ទ្ធវង់លេងល្បែងស៊ីសងបាត់ពីផ្ទះ ដល់ព្រលប់ ទើបឃើញចូលផ្ទះ ថែមទាំងហ៊ានហើបមាត់ជេរបញ្ចោរលោកជាប្តីទៀតផង។ ចាប់តា់ងំពីផ្ទុះរឿង រ៉ាវចុងក្រោយមក លោកបានកែខ្លួនឈប់ខិលខូចរឿង ស្រីញីទៀតហើយ ព្រោះមានវ័យកាន់តែជ្រេ ចង់ធ្វើជាមនុស្សល្អ ទុកគំរូល្អឱ្យកូនចៅ និងក្មេងជំនាន់ក្រោយ យកតម្រាប់តាម ប៉ុន្តែប្រពន្ធក៏គួរកែខ្លួនឈប់ទៅលេងល្បែងស៊ីសងដែរ ទើបអាចរកចំណុចរួមបញ្ចប់ភាពរកាំរកូសឃើញ គ្រួសាររស់នៅមានសេចក្តីសុខសុភមង្គល។

នាងឌីន សូយ អាយុ19ឆ្នាំ និងលោករៀប សំ អាយុ24ឆ្នាំ ជាកូននិងកូនប្រសាបានរៀបរាប់ឱ្យដឹងស្របគ្នាថា ពួកគេពិបាកចិត្តស្អិតទ្រូងនិងខ្មាសញាតិជិតខាងណាស់ ព្រោះឪពុកម្តាយជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាឥតស្វាងបែបនេះ។ ពួកគេមិនកាន់ជើងអ្នកណាមួយឡើយ ព្រោះសុទ្ធតែជាអ្នកមានគុណដូចគ្នា តែតាមពិត ម្តាយនិងឪពុកសុទ្ធតែមានកំហុសបន្តិចម្នាក់ៗ ព្រោះមានភ្លើងទើបមានផ្សែង ដោយឪពុកខិលខូចមានស្រីញីក្បត់ចិត្តប្រពន្ធ រីឯម្តាយញៀនល្បែងស៊ីសង។ តែបើពួកគាត់បោះបង់អំពើអបាយមុខទាំងនោះចោល និងកែខ្លួនដូចគ្នា ពួកគេជឿជាក់ថា គ្រួសារនឹងមានពន្លឺរស្មីឡើងវិញជាមិនខាន កូនចៅក៏មិនដើរទៅណាឱនមុខជាប់ដូចពេលនេះដែរ។

លោករៀប សំ និងនាងឌីន សូយ

លោកសឹង សំអន ជាសមាជិកភូមិ និងលោក ផាវ ឈឿម ជាមេភូមិ បានឱ្យដឹងស្របគ្នាថា រឿងរ៉ាវប្តីប្រពន្ធមួយួគូនេះ ពិតជាដូចសាមីខ្លួនរៀបរាប់មែន ដោយកាលនោះ បុរសជាប្តីពូកែខិលខូចក្បត់ចិត្តប្រពន្ធ មានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់ រហូតកើតមានជម្លោះក្នុងគ្រួសារ ឈានដល់អំពើហិង្សា ដោយប្រពន្ធធាក់ប្តីធ្លាក់ពីលើផ្ទះសន្លប់ស្តូកទៀតផង។ លុះពេលអាជ្ញាធរធ្វើការសម្របសម្រួល ទើបពួកគេត្រូវរ៉ូវគ្នាវិញ តែរឿងផ្ទៃក្នុងប្តីប្រពន្ធពួកគេយ៉ាងណាទៀតនោះ ពួកលោកមិនសូវដឹងច្បាស់ប៉ុ់ន្មានឡើយ ដ្បិតជាអាជ្ញាធរពិតមែន តែចង្កៀងនៅផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។

គួរបញ្ជាក់ថា ជីវិតប្តីប្រពន្ធចៀសមិនផុតពីភាពរកាំរកូសគ្នា បើមិនច្រើន ក៏មានតិចតូចដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺភាគីទាំងសងខាងចេះយោគយល់អធ្យាស្រ័យគ្នា មិនត្រូវចង់ចាញ់ចង់ឈ្នះគ្នាទេ ត្រូវទទួលស្គាល់កំហុសរបស់ខ្លួន និងចេះកែខ្លួនឡើងវិញ ទើបអាចរកទីបញ្ចប់ជម្លោះឃើញ និងមិនត្រូវយករឿងតូចបង្កជារឿងធំ ឈានដល់ការបែកបាក់គ្នាឡើយ…៕

RELATED ARTICLES