កំពង់ស្ពឺ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់បន្ទាប់ពីផឹកសុីស្រវឹងធ្លាក់ភ្នែក បានចាប់រំលោភស្ត្រីពិការគថ្លង់ម្នាក់ រួចបានសម្លាប់បំបិតមាត់ តែត្រូវបានសមត្ថកិច្ចចាប់បាន កើតឡើងកាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ភូមិក្រាំងឈើនាង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ យុក រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ។ ចំណែកនារីរងគ្រោះពិការគថ្លង់ មិនទាន់ស្គាល់ឈ្មោះនោះទេ មានអាយុ៣៣ឆ្នាំ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានស្ត្រីម្នាក់ត្រូវបានគេសម្លាប់ លោកក៏បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើកោសល្យវិច័យ ពេលនោះលោកក៏បានចាត់កម្លាំងឲ្យស្រាវជ្រាវរកឃាតករផងដែរ។ លុះដល់យប់ថ្ងៃទី០៧ ខែធ្នូ កម្លាំងរបស់លោកក៏ចាប់បានឃាតករ រួចនាំយកមកប៉ុស្តិ៍ប៉ូលិស។
ជនសង្ស័យជាឃាតកករបានសារភាព ខ្លួនពិតជាបានរំលោភ រួចសម្លាប់ស្ត្រីរងគ្រោះប្រាកដមែន មូលហេតុដោយសារខ្លួនស្រវឹងខ្លាMងពេក។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋានគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕