Friday, July 4, 2025
Homeព័ត៌មានជាតិម្ចាស់ផ្ទះសំណាក់ផ្អើល គាត់រងគ្រោះដល់ស្លាប់ ព្រោះតែរឿងបែបនេះ

ម្ចាស់ផ្ទះសំណាក់ផ្អើល គាត់រងគ្រោះដល់ស្លាប់ ព្រោះតែរឿងបែបនេះ

ខេត្តកំពត ៖ បុរសជាជនបរទេសម្នាក់ មានឈ្មោះ Hunter James Gappa អាយុ២០ឆ្នាំ សញ្ជាតិអាមេរិក កាន់លិខិត ឆ្លងដែនលេខ 598482214 បានចេញមកឈរលេងនៅលើរានហាលខាងមុខផ្ទះសំណាក់ជាន់ទី២ ស្រាប់តែអកុសល មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែរអិលជើងធ្លាក់ចុះដី បណ្តាលឱ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបរិវេណផ្ទះសំណាក់យីហោ ម៉ាជីកផន ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

តាមរយៈការធ្វើកោសល្យវិច័យសព និងតាមរយៈការពិនិត្យតាមកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ ឃើញថា នៅវេលាម៉ោង៣និង២៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ គេឃើញជនរងគ្រោះបានចេញមកឈរលេងនៅចំណុចរាលហាលខាងមុខផ្ទះសំណាក់ ជាន់ទី២ លុះបន្តិចក្រោយមក ក៏រអិលជើងធ្លាក់ចុះដី បណ្តាលឱ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងផ្តល់ដំណឹងទៅខាងស្ថានទូត ដើម្បីមកទទួលយកទៅចាត់ចែងបន្ត៕

RELATED ARTICLES