Monday, September 15, 2025
Homeព័ត៌មានជាតិចំណាស់នេះទៅហើយ មានបញ្ហាអីទៅ បានក្មេងស្ទាវលបកាប់

ចំណាស់នេះទៅហើយ មានបញ្ហាអីទៅ បានក្មេងស្ទាវលបកាប់

ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាចេតនាមួយ ដោយបុរសវ័យចំណាស់ម្នាក់ ដើរមកពីស្រែ សំដៅទៅផ្ទះរបស់ខ្លួនវិញ ក៏ស្រាប់តែត្រូវក្មេងទំនើងចំនួន២នាក់ បានស្ទាក់លប កាប់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ ចំណែកក្រុមជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច ក៏នាំគ្នារត់គេចបាត់ស្រមោលអស់ កាលពីវេលាយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិម្រាលត្នោតត្បូង ឃុំម្រាល ស្រុកបសេដ្ឋ។

 

បុរសរងគ្រោះដែលត្រូវក្មេងស្ទាវលបកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះកឹម ថន អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្រុមជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះបានដើរទៅដាក់ពាក្យបណ្តឹង និងទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។

 

ចំពោះករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES