Saturday, July 5, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! កូនស្រីមាសម្តាយ ទើបអាយុ១ខួបសោះ ចាកចោលម្តាយបែបនេះ

ពុទ្ធោ!!! កូនស្រីមាសម្តាយ ទើបអាយុ១ខួបសោះ ចាកចោលម្តាយបែបនេះ

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ មានឈ្មោះឆន ម៉ៃ អាយុ១ខួប  ឆ្លៀតពេលដែលម្តាយរវល់ដាំបាយ បានដើរទៅលេងនៅក្បែរមាត់ស្រះទឹក រួចក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានឃើញ ជួយសង្គ្រោះទាន់ពេលឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងត្បូងផ្ទះក្មេងស្រីរងគ្រោះចម្ងាយប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពក្មេងស្រីរងគ្រោះ មិនមានស្លាកស្នាម អ្វីឡើយ។ តាមការសន្និដ្ឋាន ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES