កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នាចំនួន៣នាក់ ជិះរថយន្ត១គ្រឿង បានធ្វើសកម្មភាពប្លន់ យកលុយចំនួន៥មុឺនរៀល ដែលករណីនេះកើតឡើងនៅចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង កាលពីវេលាម៉ោង២១និង២៩នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។
ជនរងគ្រោះមានឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅ រស់នៅក្នុងភូមិឃុំខាងលើ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ៣នាក់ បានជិះរថយន្ត១គ្រឿង មិនចាំម៉ាក បានចូលមកផ្ទះជនសង្ស័យ ហើយបានធ្វើសកម្មភាពប្លន់ តែត្រូវជនរគ្រោះតដៃ ជនសង្ស័យបានយកកាំភ្លើងខ្លី១ដើម បាញ់៥គ្រាប់ ធ្វើជនរងគ្រោះបាក់ភ្លៅខាងឆ្វេង ពេលនោះក្រុមចោរប្លន់បានប្រមូលយកលុយចំនួន៥មុឺនរៀល និងទូរស័ព្ទ១គ្រឿងប៉ុណ្ណោះ ដោយឡែកគោបាធ្វើពីសំរិទ្ធ ពួកវាមិនបានដឹងនោះទេ។
ក្រោពីធ្វើសកម្មភាពប្លន់រួចរាល់ ក្រុមចោរប្លន់បានជិះឡានចេញទៅវិញ ចំែណកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕