Saturday, July 5, 2025
Homeព័ត៌មានជាតិឧបករណ៍នេះហើយ តែ១យប់ប៉ុណ្ណោះ គាត់ស្លាប់បាត់

ឧបករណ៍នេះហើយ តែ១យប់ប៉ុណ្ណោះ គាត់ស្លាប់បាត់

ខេត្តក្រចេះ ៖ បុរសម្នាក់ មានឈ្មោះវាន់ ចន្តា អាយុ៣៣ឆ្នាំ មុខរបរចាំចម្ការ បានស្ពាយឧបករណ៍ឆក់ត្រី ចេញពីផ្ទះ រួចប្រាប់ប្រពន្ធថា ចេញទៅរកឆក់ត្រីមួយភ្លែត ស្រាប់តែបាត់ពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ស្ត្រីជាប្រពន្ធតាមទៅរកប្តី ក៏ប្រទះឃើញប្តីដេកស្លាប់នៅក្នុងទឹកអូរយ៉ាងអាណោចអាធ័ម ដោយមានឧបករណ៍ឆក់ត្រី ជាប់នឹងខ្លួនផង នាកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអូរស្ទឹងឆ្លាង ស្ថិតក្នុងភូមិវឌ្ឍនៈ ស្រុកសំបូរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារឆក់ត្រីខុសបច្ចេកទេស បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES