Monday, September 15, 2025
Homeព័ត៌មានជាតិមកស្រុកវិញហើយ បាត់មុខយូរដល់ទៅ៦ឆ្នាំឯណោះ ជាប់ខ្នោះតែម្តង

មកស្រុកវិញហើយ បាត់មុខយូរដល់ទៅ៦ឆ្នាំឯណោះ ជាប់ខ្នោះតែម្តង

ខេត្តព្រៃវែង ៖ ជនដៃដល់ម្នាក់ បានធ្វើសកម្មភាពវាយគូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរត់ចោលស្រុកសម្ងំលាក់ខ្លួន អស់រយៈពេល៣ឆ្នាំ លុះលបវិលចូលស្រុកវិញ ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្តេច។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ កង ទុក ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅឃុំដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន។

តាមប្រភពពីសមត្ថកិច្ចស្រុកព្រះស្តេច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៧.២០១៦ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ចេញដោយលោកឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បង្គាប់ឱ្យចាប់ខ្លួន ឈ្មោះកង ទុក ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពដដែលបន្តថា ក្រោយពីប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះរួចហើយ ជនសង្ស័យ ក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ ទៅសម្ងំលាក់ខ្លួនអស់រយៈពេល៦ឆ្នាំ រហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យក៏លេចមុខវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ចុះអនុវត្តដីកាចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកព្រះស្តេច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តត្តាមនីតិវិធី៕

RELATED ARTICLES