ខេត្តកណ្តាល ៖ យុវជនម្នាក់ មានឈ្មោះផល្លី ភារុន អាយុ១៨ឆ្នាំ មុខរបរកសិករ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីលែត ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្តាល 1X-1722 តែម្នាក់ឯង មិនពាក់មួកសុវត្ថិភាព ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកដើមអម្ពិលទឹក១ដើម យ៉ាងពេញទំហឹង បន្ទាប់មកក៏ខ្ទាតទាំងមនុស្ស ទាំងម៉ូតូ ធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិតានូ ឃុំស្អាងភ្នំ ស្រិកស្អាង មានលំនៅភូមិវាល ឃុំស្អាង ភ្នំស្រុកស្អាង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសពជនរងគ្រោះរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ករណីនេះបណ្តាលមកពីជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រហូតបាត់បង់ជីវិតបែបនេះ៕