Saturday, July 5, 2025
Homeព័ត៌មានជាតិមានការប្រគំតន្ត្រីនៅទីណា មានមុខគាត់ហើយ ឥលូវជាប់ខ្នោះសមត្ថកិច្ច

មានការប្រគំតន្ត្រីនៅទីណា មានមុខគាត់ហើយ ឥលូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តព្រះសីហនុ ៖ យុវជនជើងខ្លាំងម្នាក់ មានឈ្មោះយ៉ែម លីខួយ ហៅខ្លេញ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ដែលតែងបង្កការអុកឡុកតាមកម្មវិធីប្រគំតន្ត្រីនានា ត្រូវបានសមត្ថកិច្ចចាប់ក្របួចយកមកសួរនាំ ស្រាប់តែបែកធ្លាយ ដីកាតាមចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ពីបទជួញដូរគ្រឿងញៀន បន្ថែមមួយជាន់ទៀត  ធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកម្មវិធីប្រគុំតន្ត្រីមួយ នៅឃុំ វាលរេញ ស្រុកព្រៃនប់។

តាមប្រភពពីសមត្ថកិច្ចស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា មានក្មេងស្ទាវម្នាក់ បានអុកឡុកពេញក្នុងកម្មវិធីប្រគំតន្ត្រីមួយ ទើបកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដឹកនាំដោយវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ ស្រាប់តែប៉ះជនសង្ស័យដែលកំពុងមានដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នមុខសញ្ញាខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាលយ័ជំនាញចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES