Saturday, July 5, 2025
Homeព័ត៌មានជាតិចាត់ទុកជាសំណាង ដែលលោកនាយផ្នែក... រួចផុតពីគ្រោះថ្នាក់

ចាត់ទុកជាសំណាង ដែលលោកនាយផ្នែក… រួចផុតពីគ្រោះថ្នាក់

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារលោកគឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ  នៅចំណុច ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះគឹម ចេត្ថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកបររថយន្តម៉ាក FORD RANGER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AJ-7877 ធ្វើដំណើរតែម្នាក់ឯងប៉ុណ្ណោះ។

ដោយឡែកបើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក១៦មករា បានប្រាប់ឱ្យដឹងថា ជនរងគ្រោះបានដឹងខ្លួនវិញហើយ ហើយជនរងគ្រោះក៏ត្រូវបានបញ្ជូនបន្តទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ បន្តទៀតផងដែរ៕

RELATED ARTICLES