Monday, September 15, 2025
Homeព័ត៌មានជាតិពួកគេទាំង៤ អាចត្រូវចោទពីបទផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារ

ពួកគេទាំង៤ អាចត្រូវចោទពីបទផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារ

ខេត្តបន្ទាយមានជ័យ ៖ យុវជនឈាមរាវមួយក្រុម មានគ្នា៤នាក់ ទី១-ឈ្មោះចាន់ ង៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទី២-ឈ្មោះសែម វង្ស ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៣-ឈ្មោះសៅ ណែត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី៤-ឈ្មោះហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូដឹកគ្នាទៅមើលគេរាំធុងបាស់ លុះត្រឡប់មកវិញ ជិះម៉ូតូជ្រែ ពេញផ្លូវ និងត្រូវបានសមត្ថកិច្ចចុះល្បាតប្រទះឃើញ ក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែប្រទះឃើញកាំបិតប៉័ងតោ និងកាំបិតច្នៃ នៅក្រោមកែប ទើប សមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ  កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទផលិត និងចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES