Monday, September 15, 2025
Homeព័ត៌មានជាតិប្រពន្ធសួររឿងមានស្រីញី លោកប៉ូលិសសេដ្ឋកិច្ចក្តៅចិត្ត វ៉ៃរយះក្បាល

ប្រពន្ធសួររឿងមានស្រីញី លោកប៉ូលិសសេដ្ឋកិច្ចក្តៅចិត្ត វ៉ៃរយះក្បាល

ភ្នំពេញ ៖ ហេតុការណ៍អំពើហិង្សាមួយ ដោយបុរសជាលោកប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ មានឈ្មោះហុក ម៉ាប់ មានប្រពន្ធកូនធំទន្ទឹមស្មាអស់ទៅហើយ តែបែរជាបែកគំនិតលួចលាក់មានប្រពន្ធចុង ក្បត់ប្រពន្ធកូន លុះរឿងរ៉ាវបែកធ្លាយដឹងដល់ស្ត្រីជាប្រពន្ធដើម (សុំមិនបញ្ចោញអត្តសញ្ញាណនោះទេ) សួរនាំរកហេតុផល ក៏ស្រាប់តែបុរសជាប្តី បែរជាផ្ទុះកំហឹង ស្ទុះទៅ វាយប្រពន្ធ និងកូន ដោយប្រើដៃផង ប្រើបន្ទះក្តារផង បណ្តាលឱ្យប្រពន្ធ និងកូន ទទួលរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចម្តុំផ្ទះល្វែងមួយកន្លែង តាមផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់កូនស្រីបង្កើត បានឱ្យដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះរបស់ខ្លួន ឪពុករបស់នាងបានប្រើអំពើហិង្សាវាយដំមកលើនាងនិងម្តាយ ជាំមុខ ជាំមាត់ ដៃជើង ស្មា គឺវាយដោយដៃផង វាយដោយប្រើក្តារឈើផង បណ្តាលឱ្យនាងនិងម្តាយរងរបួសជាទម្ងន់ ក្នុងនោះម្តាយរង របួសរយះក្បាលទៀតផង មូលហេតុដែលបណ្តាលឱ្យកើតមានហិង្សាបែបនេះ គឺដោយសារតែឪពុករបស់នាង បានលួចលាក់មាន ប្រពន្ធចុងជាយូរណាស់មកហើយ លុះពេលម្តាយនាងជាប្រពន្ធដើមសួរនាំរករឿង ក៏កើតជាការឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើអំពើ ហិង្សាបែបនេះទៅ។ ដោយទ្រាំនឹងទង្វើរបស់ឪពុក និងប្តីមិនបាន ទើបនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាងនិងម្តាយ ដែលជាប្រពន្ធដើម បានសម្រេចចិត្តមកដាក់ពាក្យប្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី១ តែម្តង។

យ៉ាងណា ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកសារព័ត៌មានយើងមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយ។ ប៉ុនែ្តយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES