ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះអ៊ីង ហ៊ុម អាយុ២៨ឆ្នាំ ដែលធ្វើសកម្មភាពកាត់តវីដេអូ ក្រុមជនជាតិចិនកាប់ចាក់គ្នា បង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បង្កឱ្យមានការភ័ន្តច្រឡំ ចំពោះសន្តិសុខជាតិ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួន ពីបទពាក់ព័ន្ធការប្រើប្រាស់បច្ចេកទេសកាត់តវីដេអូក្រុម ជនជាតិចិន១ក្រុមកាប់គ្នា បង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការភ័ន្តច្រឡំ។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យបើកការស្រាវជ្រាវ និងស៊ើបអង្កេតជនដែលបង្ហោះវីដេអូកាត់ត ជនជាតិចិនកាប់គ្នា នៅរាជធានីភ្នំពេញ ក្នុងចេតនាដើម្បីបំពុលបរិយាកាស ឬចេតនាអាក្រក់ណាមួយចំពោះរាជរដ្ឋាភិបាល។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕