ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់មានឈ្មោះឆាង ឆៃរ៉ាន់ អាយុ២០ឆ្នាំ មុខរបរកសិករ បានតរាយខ្សែភ្លើងចេញពីផ្ទះ ទៅដាក់រោងចុងភៅ ដើម្បីបំភ្លឺឱ្យចុងភៅស្លស្លុក ក្នុងថ្ងៃមង្គលការប្អូនបង្កើត របស់ខ្លួន ស្រាប់តែអកុសល ខ្វះបច្ចេកទេសក៏ធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅត្រង់ចំណុចរោងចុងភៅការខាងក្រោយផ្ទះរបស់ខ្លួន នៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមពាមរក៍ ស្រុកពាមរក៍។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើង ឆក់ដោយខ្លួនឯងប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕