Monday, September 15, 2025
Homeព័ត៌មានជាតិជេរដល់មេដំបូល... ចុងក្រោយត្រឹម១លានរៀល

ជេរដល់មេដំបូល… ចុងក្រោយត្រឹម១លានរៀល

ភ្នំពេញ ៖ ករណីអំពើហិង្សាដោយចេតនាមួយ បានកើតឡើងដោយសារបុរសម្នាក់ មានឈ្មោះម៉ី ធី អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី ព្រោះតែខឹងនឹងបុរសម្នាក់ទៀត មានឈ្មោះស៊ុន ទីបណ្ឌិត អាយុ២៩ឆ្នាំ មុខរបរហៅម៉ូយដាក់រថយន្ត  ជេរប្រមាថដល់មេដំបូល (ម៉ែ) ក៏ផ្ទុះកំហឹងទាញពូថៅកាប់ប្រហារប៉ងផ្តាច់ជីវិត តែត្រូវជនរងគ្រោះលើកដៃរងបណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកជនដៃដល់បានព្យាយាមរត់គេចខ្លួន អស់រយៈពេលកន្លះខែ ស្រាប់តែក្រោយមក ត្រូវជនរងគ្រោះប្រទះឃើញ ក៏ប្តឹងប៉ូលិសចាប់អូសកយកមកចាត់ការតាមច្បាប់  តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ នៅតាមផ្លូវលេខ២១៧ ត្រង់ចំណុចជិតស្ពានដែក ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ទើបសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បាន។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅជនរងគ្រោះដែលជាអ្នកហៅម៉ូយរថយន្តខាងលើនេះប្រាកដមែន។ ពេលនោះ សមត្ថកិច្ចបានសម្រសម្រួលរវាងភាគីទាំង២ ហើយភាគីបង្កក៏បានសងថ្លៃជំងឺចិត្ត១លានរៀល ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES