Monday, September 15, 2025
Homeព័ត៌មានជាតិប៉េអឹមឆ្មក់ចូលសង្វៀនជល់មាន់ រត់ជាន់ជើងគ្នា បង្ក្រាបបានដូចជា...

ប៉េអឹមឆ្មក់ចូលសង្វៀនជល់មាន់ រត់ជាន់ជើងគ្នា បង្ក្រាបបានដូចជា…

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រុមអ្នកវក់ល្បែងជល់មាន់រាប់សិបនាក់ កំពុងតែជក់ចិត្តហ៊ោកញ្ជៀវកងរំពងពេញព្រៃ ក៏ត្រូវកម្លាំងអាវុធហត្ថ មានចំនួន១២នាក់ ដឹកនាំដោយលោកវរៈសេនីយឯក ញែម វីរៈជួប មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តព្រៃវែង ដោយប្រើប្រាស់រថយន្ត១គ្រឿង និងម៉ូតូ៥គ្រឿងជាមធ្យោបាយ  ឆ្មក់ចុះទៅដល់ ធ្វើឱ្យម្នាក់ៗភ័យសភ្នែក រត់ចែកជើងគ្នាប្រសាចពេញព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិគោកព្រាល ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ថា ក្នុងប្រតិបត្តិការខាងលើ កំលាំងអាវុធហត្ថចាប់បានមាន់ជល់ ចំនួន៤ក្បាល មេអាប៉ោងចំនួន៣ និងម៉ូតូអ្នកទៅលេងមាន់ជល់ ចំនួន៣៩គ្រឿង វត្ថុតាងទាំងអស់នេះ ក្រោយពីត្រូវចាប់បាន គឺត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់ ដើម្បីបំពេញនីតិវិធី៕

RELATED ARTICLES