Monday, September 15, 2025
Homeព័ត៌មានជាតិឯកឧត្តមសួស គង់ អញ្ចើញចុះត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍផ្លូវក្រាលក្រួស២កន្លែង នៅខេត្តព្រៃវែង និងខេត្តកណ្តាល

ឯកឧត្តមសួស គង់ អញ្ចើញចុះត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍផ្លូវក្រាលក្រួស២កន្លែង នៅខេត្តព្រៃវែង និងខេត្តកណ្តាល

នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមសួស គង់ រដ្ឋលេខាធិកាប្រចាំការរក្រសួងអភិវឌ្ឍជនបទ បានដឹកនាំគណៈកម្មការអន្តរ ក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ១០០ភាគរយ លើការងារស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំឈើកាច់ ចំនួន០១ខ្សែ ប្រវែង៧.០០០ម ទទឹងខ្នងលើ៧ម និងសាងសង់លូមូល ចំនួន០៥កន្លែង ដែលស្ថិតនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ដោយឡែក​ កាលពីរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ១០០% ការងារថែទាំខួបឆ្នាំ២០១៨ ផ្លូវក្រាលក្រួសភ្នំបាសិត និងថ្មមិច ចំនួន០៤ខ្សែ ប្រវែងសរុប២៥.៥០០ម ស្ថិតក្នុងស្រុកពញាឮ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល៕

RELATED ARTICLES