Monday, September 15, 2025
Homeព័ត៌មានជាតិគូសង្សារចេញពីធ្វើការ ទៅរកកន្លែងស្ងាត់ ជួបពួកគាត់នេះតែម្តង

គូសង្សារចេញពីធ្វើការ ទៅរកកន្លែងស្ងាត់ ជួបពួកគាត់នេះតែម្តង

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨  គូសង្សារ១គូ ខាងប្រុសឈ្មោះសំ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ G.T.I ស្នាក់នៅផ្ទះជួលភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ខាងស្រីឈ្មោះភោគ ចន្ធី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ឡាវូ ស្នាក់នៅអគារបុគ្គលិក ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ក្រោយពីបានចេញពីធ្វើការកណ្តាលយប់ ក៏នាំគ្នាទៅសាសងស្នេហ៍នៅកន្លែងស្ងាត់ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុមមានគ្នា៧-៨នាក់ ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពភ្ជង់ប្លន់លុយកាក់ និងទ្រព្យសម្បត្តិជាប់ខ្លួនគ្មានសល់ រួចព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ច តាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗចំនួន៥នាក់ នៅចំណុចលើខ្យូស ឆ្នេរឯករាជ្យ (ឆ្នេរ៧ជាន់) ស្ថិតក្នុងក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សម្ភារៈដែលបាត់បង់ មានដូចជា ទូរស័ព្ទដៃ៣គ្រឿង ម៉ាក iPhoneS ១គ្រឿង និងម៉ាក Oppo ២គ្រឿង លុយចំនួន៦៥ដុល្លារ លុយខ្មែរ៣ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ១សន្លឹក និងកាតគ្រី១សន្លឹក កូនសោរម៉ូតូចំនួន១ និងសម្ភារៈផ្សេងៗមួយចំនួន។

ក្រុមជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានភ្លាមៗ រួមមាន ទី១-ឈ្មោះស៊ុយ ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទី២-ឈ្មោះស៊ុយ សុផាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទី៣-ឈ្មោះវ៉ាត់ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទី៤-ឈ្មោះឃឹត ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់
និងទី៥-ឈ្មោះខន ជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៥នាក់ខាងលើ ស្នាក់នៅក្នុងការដ្ឋានសំណង់ម្តុំកំពេញ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់អស់ទៅហើយ។ រីឯសម្ភារដែលចាប់យកបាន រួមមាន ទូរស័ព្ទដៃ១គ្រឿងម៉ាក ផឿផៀ (ផលចោរកម្ម) ដាវ១ដើម និងកាំបិតចិតបន្លែ១ (វត្ថុតាងធ្វើសកម្មភាព)។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បាននាំគ្នារត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងធ្វើការចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ភ្លាមៗ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចអស់ទៅហើយ។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES