ខេត្តកោះកុង ៖ ព្រះសង្ឃ១អង្គ មានព្រះនាម អ៊ុន ធា មានព្រះជន្ម៣៧វស្សា ត្រូវបានញោមស្រី (ម្តាយ) អះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរឆ្នាំមកហើយ លុះបួសរៀនធម៌អារ្យច្រើនពេក ធ្វើឱ្យឈឺព្រះកេស លេបថ្នាំមិនបាត់ ក៏ដាច់ព្រះទ័យចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ព្រះសង្ឃខាងលើ ពិតជាបានធ្វើអត្តឃាតដោយ ចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែស្បង់ជីវរចងកតែម្តង។
សាកសពព្រះសង្ឃរងគ្រោះខាងលើ ត្រូវបាន្នសមត្ថកិច្ច ប្រគល់ទៅឱ្យញោមស្រី (ម្តាយ) ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕