Sunday, July 6, 2025
Homeព័ត៌មានជាតិព្រោះតែរឿងនេះ ទុកប្រពន្ធកូនចោល ចាកចេញទៅតែម្នាក់ឯង

ព្រោះតែរឿងនេះ ទុកប្រពន្ធកូនចោល ចាកចេញទៅតែម្នាក់ឯង

ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះសៀន គីមអេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផ្សារទំនើបបាយ័ន និងមានស្រុកកំណើត នៅភូមិ ព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​​ត្រូវម្តាយអះអាងថា បានរកស៊ីខាតចុងខាងដើម រហូតដល់បែកគំនិតគិតខ្លី ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះលេខ១០៤ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្តដង្កោ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពជនរងគ្រោះមានស្លាកស្នាមចងត្រង់ក និងមានចេញទឹកកាមពីប្រដាប់ភេទ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីទ្បុង ចងកជាប់នឹងចង្រឹងបង្អួច។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយច្បាប់ដែលជនរងគ្រោះបន្សល់ទុកឱ្យក្រុមគ្រួសារផងដែរ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES